ដំណើរកំសាន្តទៅប្រាសាទព្រះវិហារ
ដំណើរកំសាន្តបន្ទាប់ពីបេសកម្មការងារនៅខេត្តព្រះវិហារចំនួន៤ថ្ងៃ
ខ្ញុំត្រូវបានកន្លែងចាត់អោយចុះបេសកម្មទៅខេត្តព្រះវិហារចំនួន ៤ថ្ងៃ ពីថ្ងៃទី
២០ ដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៧។ ដូច្នេះទាន់មានឱកាសល្អ
ខ្ញុំបានសំរូតការងាររបស់ខ្ញុំ ហើយមុនកំណត់កន្លះ ថ្ងៃ
រួចបានឆ្លៀតពេលដើម្បីឡើងភ្នំកំសាន្ត និងទស្សនាសម្រស់ដ៏ស្រស់ស្អាតនៃ
ប្រាសាទព្រះវិហារ។
សកម្មភាពពន្យល់បុគ្គលិកពីកម្មវិធីបញ្ចូលទិន្នន័យតាមកំព្យូទ័រ
ទឹកស្រះនៅជើងភ្នំប្រាសាទព្រះវិហារ
ដោយសារភ្នំចោទ ដូច្នេះពេលឡើងភ្នំត្រូវជួលឡានឬម៉ូតូឱ្យគាត់ជូនឡើង (ម៉ូតូតម្លៃ ១ម៉ឺនរៀល ឡានតម្លៃ ១០ម៉ឺនរៀល)
ខេត្តព្រះវិហារ ជាខេត្តមួយនៅភាគខាងជើងប្រទេសកម្ពុជា ជាប់ព្រំប្រទល់ប្រទេសថៃ និងឡាវ និងមានចម្ងាយប្រហែល ៣២០គម ពីទីក្រុងភ្នំពេញ។ ខេត្តព្រះវិហារមានទីរួមខេត្តនៅ ភ្នំត្បែងមានជ័យ។ ខេត្តព្រះវិហារត្រូវបានដាក់ឈ្មោះតាមប្រាសាទព្រះវិហារ។
ខេត្តព្រះវិហារត្រូវចែកជា ៧ស្រុក និង ១ ក្រុង ក្នុងនោះមាន ៤៨ឃុំ និង ១ សង្កាត់ ដូចជា ជ័យសែន ជាំក្សាន្ត គូលែន រវៀង សង្គមថ្មី និងស្រុកត្បែហមានជ័យ។
ខេត្តព្រះវិហារមាន តំបន់ទេសចរ ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រជាច្រើនកន្លែង តែតំបន់ដែលល្បីខ្លាំងជាងគេ គឺប្រាសាទព្រះវិហារ តំបន់ប្រាសាទសំបូរព្រៃគុក និងក្រុមប្រាសាទកោះកេរ្តិ៍។
ប្រាសាទព្រះវិហារមានទីតាំងនៅភូមស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត នៅលើជួរភ្នំដងរែក ជាប់ព្រំប្រទល់ប្រទេសថៃ។
ភ្នំនេះមានកំពស់ ៧៤០ម ធៀបកំពស់ទឹកសមុទ្រ។
ដោយមានផ្ទៃក្រលា៨០០ម ៤០០ម
ចំណោតខ្លាំងពីទឹកដីកម្ពុជានិងរាងទេរទៅរកទឹកដីប្រទេសថៃ
ប្រាសាទព្រះវិហារមានចំងាយផ្លូវ ៤០៥គមពីភ្នំពេញ និង ១០៨គម ពីទីរួមខេត្តព្រះវិហារ។
ប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា សេការីស្វារៈ
មានន័យថា អំណាចនៃភ្នំ
ហើយត្រូវបានសាងសង់ឡើងនៅក្នុងអំលុងចុងសតវត្សទី៩
និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ៤អង្គព្រះនាម៖
ព្រះបាទយសោវរ្ម័នទី១ (សាងសង់ក្នុងគ.ស ៨៨៩-៩១០)
ព្រះបាទសូរ្យវរ្ម័នទី១ (សាងសង់ក្នុងគ.ស ១០០២-១០៥០)
ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស ១១១៣-១១៥០)
និងព្រះបាទជ័យវរ្ម័នទី៦ (សាងសង់ក្នុងគ.ស ១០៨០-១១០៩)។
ប្រាសាទព្រះវិហារបានប្រគល់ឲ្យប្រទេសថៃដោយពួកអាណានិគមបារាំង
ក្នុងឆ្នាំ១៩៥៤
តែត្រូវទាមទារបានមកវិញដោយការកាត់សេចក្ដីពីតុលាការអន្តរជាតិក្រុងទ្បាអេ
១៥ មិថុនា ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ។
ថ្ងៃគួរចងចាំ៖
- ថៃ្ងទី១៥ ខែមិថុនា ឆ្នាំ១៩៦២ : ប្រាសាទព្រះវិហារត្រូវបានសាលក្រមតុលាការអន្តរជាតិក្រុងទ្បាអេ សម្រេចឲ្យភាគីកម្ពុជាជាអ្នកឈ្នះក្ដី រវាងវិវាទ កម្ពុជា-ថៃ លើប្រាសាទព្រះវិហារ។
- ថៃ្ងទី៧ ខែកក្កដា ឆ្នាំ២០០៨: អង្គការ UNESCO បានសម្រេចដាក់ប្រាសាទព្រះវិហាររបស់កម្ពុជាចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងសម័យប្រជុំលើកទី៣២ នៅក្នុងទីក្រុងកេបិក ប្រទេសកាណាដា។
ខាងក្រោមនេះជាកម្រងវីដេអូដែលខ្ញុំបានបង្កើតដើម្បីរំលឹកពីដំណើរកំសាន្តមួយនេះ។
ដំណើរកំសាន្តផ្សេងទៀតរបស់ខ្ញុំ សូមចូលតាម តំណភ្ជាប់ Youtube Channel Sinith Say
Comments
Post a Comment